FOR ADVERTISEMENT, PLEASE CONTACT: Sabay94@gmail.com

Monday, February 6, 2012

[Kpop News] មាស​ សុខ​​សោភា​ ច្រៀង​៦​បទ​នៅ​កំពង់​ឆ្នាំង


ការ​បង្ហាញ​ខ្លួន​លើ​ឆាក​ប្រគំតន្ត្រី​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នោះ នាងមាន​បទ​ចម្រៀង​សង់​ទី​ម៉ង់​៣​បទ​ ញាក់​៣​ បទ​ ដែល​ មាស​ សុខ​សោភា​ បាន​បម្រើ​អារម្មណ៍​បង​ប្អូន​ទូរទស្សនិកជន​ ក្នុង​នោះ​មាន​ដូចជា​បទ​”សុំ​មិន​ស្គាល់​បង​ល្អ​ជាង​”បទ​”BaBy”​”ជីវិត​ ត្រូវ​សប្បាយ​””ស្នេហ៍​យឺត​ពេល​””សុំ​ឲ​ដូច​ដើម​” និង​បទ​” ១០០ពិន្ទុ”។




មាស​ សុខសោភា​ បន្ត​ថា​ ការ​ប្រគំ​តន្ត្រី​នេះ បាន​ចាប់​ផ្តើម​ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​១០​យប់​ ហើយ​ដោយ​សារ​តែ​មមាញឹក​រក​ពេល​សម្រាក​សឹង​គ្មាន​នោះ​ កញ្ញា​ ប្រាប់​ថា​ ក្រោយ​សម្តែង​រយៈ​ពេល​១​ថ្ងៃ​ នាងត្រូវ​ត្រឡប់​មក​ធ្វើ​កិច្ចការ​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​វិញ​សិន​ មុន​ពេល​ត្រឡប់​ទៅ​ខេត្ត​ប៉ៃលិន​ម្តង​ទៀត​នា​ថ្ងៃ​ទី​៧ស្អែក​នេះ។
លោក​ គង់​ វិសាល អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ ព្រម​ជា​ដឹក​នាំ​កម្មវិធី​តន្រ្តី​នៅ​ក្រុង​កំពង់​ឆ្នាំង​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រៅ​ពី មាស​ សុខសោភា​ មាន​សិល្បករ៥​រូប​ផ្សេង​ទៀត ​ដែល​​សម្ដែង​នៅ​ខេត្ត​កំពង់​ឆ្នាំង​នោះ​។ តារា​ទាំង​៥​ដួង​ផ្សេង​ទៀត​រួម​មាន​ដូចជា​ លោក​ ឆន​ សុវណ្ណរាជ​ លោក​ ឆាយ​ វិរៈយុទ្ធ​ កញ្ញា​ សុខ​ ស្រី​លក្ខណ៍​ កញ្ញា​ ប្រេម៉ា​ និង​លោក​ ប៊យ​ របស់​ផលិត​កម្ម​រ៉ក់​។ លោក​ គង់​ វិសាល​ បន្ត​ថា​ កម្មវិធី​នេះ​ គឺ​ជា​កម្មវិធី​តន្ត្រី​ទេសចរណ៍ដែល​​ឧបត្ថម្ភ​ដោយ​ស្រាបៀរ​មួយ ដែល​ត្រូវ​ធ្វើ​ឡើង​ទូទាំង​១៤​ខេត្ត​។​ដោយ​ឡែក​កម្មវិធី​ដែល​ប្រារព្ធ​ធ្វើ​ នៅ​ក្រុង​កំពង់​ឆ្នាំង​នេះ​ គឺជាកម្មវិធីលើកទី៥ ខណៈ​៤​លើក​មុន​បាន​ធ្វើ​ឡើង​រួច​ហើយ​នៅ​ខេត្ត​ព្រះ​សីហនុ​ កំពត​ តាកែវ​ និង​កំពង់​ស្ពឺ។ លោក​ គង់​ វិសាល​ បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ តាម​ពិត​ទៅ​កម្មវិធី​តន្ត្រី​ទេសចរណ៍​ដ៏​កក្រើក​២០១២​នេះ​ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី៣​នេះ​ម្ល៉េះ​ គ្រាន់​តែ​ថ្ងៃ​នេះ​ជា​កម្មវិធី​ប្រឡង​ចម្រៀង​ប្រចាំ​ខេត្ត​ ដណ្តើម​ជយ​លាភី​ពី​ម្ចាស់​ឧបត្ថម្ភ​ ដែល​រៀប​ចំ​ដោយ​ថ្នាក់​ដឹក​នាំ​ខេត្ត​កំពង់​ឆ្នាំង​ផ្ទាល់​ដើម្បី​បង្ក​ភាព​ សប្បាយ​រីក​រាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ ដោយ​ឡែក​ថ្ងៃ​ទី​២​ គឺ​ជា​ថ្ងៃ​ជួប​ជា​មួយ​សិល្បករ​ទាំង​៦​រូប​៕



Related posts





Share/Bookmark

0 comments:

Post a Comment

Watch TV on Computer