ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកមួយ
បានចុះផ្សាយថា ស្របពេលដែលភាពល្បីល្បាញរបស់ករុណា ពេជ្រ
កាន់តែមានសន្ទុះខ្លាំងឡើង គេសង្កេតឃើញ
ជីវភាពរបស់គាត់ធូរធារជាងមុន ហើយមានមន្ទិលថា
លោកលួចទៅភ្ជាប់ពាក្យស្ងាត់ៗ
ដោយសំអាងលើរូបថតមួយសន្លឹកដែលបង្ហាញជូនពីអ្នកគាំទ្ររូបគេ
ហើយឃើញនាងដៃខាងឆ្វេងរបស់នារីម្នាក់ក្នុងរូបថតនោះមានពាក់
ចិញ្ចៀន នេះហើយជាដើមចមធ្វើឲ្យប្រិយមិត្ត
ជាពិសេសមិត្តយុវវ័យដែលគាំទ្ររូបគេ មានមន្ទិលសង្ស័យលើរឿងនេះ។
ទោះជា យ៉ាងណាលោកសូមបដិសេធទាំងស្រុងចំពោះពាក្យចចាមអារ៉ាម និងការចុះផ្សាយព័ត៌មានទាក់ទងទៅនឹង រឿងភ្ជាប់ពាក្យរបស់លោក
ដោយលោកបញ្ជាក់ម្ដងហើយម្ដងទៀតថា
មិនទាំងដឹងខ្លួនថាអ្នកដែលត្រូវភ្ជាប់ពាក្យជាមួយនោះជាអ្នកណាផង។ ករុណា
ពេជ្រ បានអះអាងថា
តាមពិតទៅប៉ាម៉ាក់របស់លោកធ្លាប់ឲ្យគិតគូររឿងគូស្រករតាំងពីរ
ឆ្នាំមុនមកម្ល៉េះ(២០០៩) ប៉ុន្តែត្រូវលោកបដិសេធ ដោយលោកយល់ឃើញថា
រងចាំឲ្យមានសមត្ថភាពគ្រប់គ្រាន់
និងសល់លុយច្រើនសិនទើបគិតគូររឿងរៀបការតែម្ដង។
លោកបានបង្ហើបថា នារីដែលលោកកំពុងលួចសម្លឹងនោះមានកម្ពស់ប្រហែល១៦០ ទៅ១៦៥សង់ទីម៉ែត្រ សម្បុរ សរ អត្តចរិត និងកេរ្តិ៍ឈ្មោះថ្លៃថ្នូរសមជានារីខ្មែរ ហើយនារីម្នាក់នោះមិនមែនជាអ្នកសិល្បៈនោះទេ។ លោកសារភាពថាកន្លងមកលោកធ្លាប់មានទំនាក់ទំនងស្នេហាពិតមែន ប៉ុន្តែមិនដែលឈានដល់ការភ្ជាប់ពាក្យនោះទេ។
ករុណា ពេជ្រ ឈានជើងចូលពិភពសិល្បៈដំបូង តាមរយៈការចូលច្រៀងនៅក្នុងផលិតកម្ម Classic ហើយបទដែលធ្វើឲ្យរូបគេមានភាពល្បីល្បាញលើដង វិថីនេះ គឺបទ “ប្រពន្ធសុំលែង”។ ក្រោយមកទើបហក់ចូលផលិតកម្ម ថោន ហើយប្រជាប្រិយភាពរបស់លោកកាន់តែមានទីផ្សារនៅក្នុងពិភពសិល្បៈ៕
0 comments:
Post a Comment