FOR ADVERTISEMENT, PLEASE CONTACT: Sabay94@gmail.com

Monday, February 6, 2012

[Kpop News] ស្ទិល​ថតរូប​របស់Daraសមាជិក2NE1

ក្នុង​ពេល​​ធ្វើ​ដំណើរ​លំហែ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន Dara សមាជិក 2NE1 បាន​បន្ត​បង្ហោះ​រូប​ភាព​បែប​កំប្លែង​​នៅ​លើ​គេហទំព័រ me2day របស់​នាង តែ​ក្នុង​នោះ​ក៏​មាន​ស្ទិល​រូបថត​​បែប​អឺរ៉ុប​របស់​មិត្ត​រួម​ក្រុម CL ផង​ដែរ។
Dara បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី CL ឈរ​ក្បែរ​អាង​ហែល​ទឹក​ក្នុង​សណ្ឋាគារ​ដែល​ក្រុម​របស់​ពួកគេ​ស្នាក់​នៅ។ នាង​ថែម​ទាំង​បាន​សរសេរ​នៅ​លើ​គេហទំព័រ me2day ​របស់​នាងទៀត​​ថា  “នៅ​ក្នុង​ប្រទេស​ហ្វីលីពីន CL ពិត​ជា​សិច​ស៊ី!!!! ហាស​ហា​ហា! នាង​​ហែល​ទឹក​បាន​យ៉ាង​ស្ទាត់​​ជំនាញ  hahahahahahahahaha  នាង​ហែល​ដូច​អ្នក​ហែល​អាជីព​យ៉ាង​អញ្ចឹង។  សូម​ចូល​រួម ទះដៃ ទះដៃ ទះដៃ!!!។ ខ្ញុំ​មាន​អារម្មណ៍​ថា ដំណើរ​កម្សាន្ត​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​មើល​ឃើញ​អ្វី​ដែល​ខ្ញុំ​មិន​ដែល​ឃើញ ​ពី​មុន​អំពី​សមាជិក​ក្រុម​របស់​យើង ដូច្នេះ​វា​ជា​ដំណើរ​កម្សាន្ត​ដ៏​រីករាយ និង សប្បាយ។ ក្រោយ​មក​អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​យល់​ស្រប​ជាមួយ Dara ដែល​ថា “CL (ChaeRin-ie ) ពិត​ជា​សិច​ស៊ី​មែន!!! និង បន្ថែម​ថា​រូបភាព​ដែល​បាន​បង្ហោះ​សុទ្ធ​តែ​ស្អាតៗ”។
មិន​មែន​មាន​តែ Dara ម្នាក់​ទេ​ដែល​បាន​បង្ហោះ​រូបភាព​ដល់ fan របស់​នាង ប៉ុន្តែ​សមាជិក​ផ្សេង​ទៀត​ក៏​បាន​បង្ហោះ​រូបភាព​ចែក​រំលែក​ភាព​រីករាយ​របស់​ ពួកគេ​ផង​ដែរ៕




Related posts





Share/Bookmark

0 comments:

Post a Comment

Watch TV on Computer