FOR ADVERTISEMENT, PLEASE CONTACT: Sabay94@gmail.com

Monday, February 6, 2012

[Kpop News] ឆាយ វិរៈយុទ្ធ ច្រៀងបណ្ដេញមូស​នៅ​ប៉ៃ​លិន

ស្អែក​នេះ លោក ឆាយ វិរៈយុទ្ធ នឹង​ចេញ​ទៅ​ច្រៀង​នៅ​ខេត្ត​ប៉ៃលិន​ ក្នុង​កម្មវិធី “ប្រយ័ត្ន​មូស” របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​ធ្វើ​ការ​ងារ​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ។​
ដំណើរ​ចេញ​ទៅ​ ខេត្ត​ជាយ​ដែន​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​ របស់​លោក​ ឆាយ​ វីរៈយុទ្ធ​ តារា​ចម្រៀង​ប្រុស​ ជួរ​មុខ​មួយ​រូប លើក​នេះ​ មិន​មែន​ជា​ដំណើរ​កម្សាន្ត​ទេ​ គឺ​លោក​ទៅ​ចូល​រួម​សម្តែង​ ក្នុង​កម្មវិធី​តន្រ្តី​របស់​អង្គការ​ ឆេមស៍​ ដែល​ មាន​បេសកកម្ម​ផ្សព្វ​ផ្សាយ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​ការពារ​មូសខាំ​ ក៏​ដូច​ជា​បញ្ចៀស​ខ្លួន​ពី​ជំងឺ​គ្រុនចាញ់​។
ក្នុង​បទ​សម្ភាសន៍​ជា​មួយ ​Sabay​ លោក ឆាយ វីរៈយុទ្ធ បាន​និយាយ​ថា​ នេះ​ជា​ដំណើរ​លើក​ទី​ពីរ​ហើយ​មក​កាន់​ខេត្ត​ប៉ៃលិន​ដើម្បី​សម្តែង​ ខណៈ​លើក​ទី​១​បាន​កើត​ឡើង​កាល​ពី​២​ឆ្នាំ​មុន​ ក្នុង​កម្មវិធី​ច្រៀង​លក់​សំបុត្រ​មួយ​។ តារា​ចម្រៀង​ វ័យ​២៥​ឆ្នាំ​ដែល​អះអាង​មិន​ទាន់​ចង់​ខ្វល់​រឿង​ស្នេហា​រូប​នេះ​បន្ត​ថា​ លោក​ពិត​ជា​រីក​រាយ​ ក្នុង​ការ​ចេញ​សម្តែង​លើក​នេះ​ ព្រោះ​ក្រៅ​ពី​ការ​កម្សាន្ត​ លោក​មាន​ឱកាស​រួម​ចំណែក​អប់រំ​បំផុស​ថែម​ទៀត​ដល់​បង​ប្អូន​នៅ​ខេត្តប៉ៃលិន​ លើ​ការ​បញ្ចៀស​ខ្លួន​ពី​គ្រោះថ្នាក់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់។
បទ​”ដក​ដង្ហើម​ហូរ​ទឹក​ភ្នែក​” ​”សង្សារ​តារា​”​ និង​បទ​”ខ្លាច​ការ​ពិត​ត្បិត​មិន​ចង់​បែក​” ជា​បទ​ចម្រៀង​​ក្នុង​ចំណោម​៦​​បទ ដែល​លោក​ ឆាយ​ វីរៈយុទ្ធ​ គ្រោង​យក​ទៅ​បំពេរ​អារម្មណ៍​បង​ប្អូន​ប្រជាពលរដ្ឋ​ មិត្ត​យុវវ័យក្នុង​ខេត្ត​ប៉ៃលិន​។​
លោក​ សូ​ ផាន់​ណា​ អ្នក​គ្រប់​គ្រង​កម្ម​វិធី​តន្ត្រី​”ប្រយ័ត្ន​មូស​” របស់​អង្គការ​ឆេមស៍ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែក​នេះ​ បាន​និយាយ​ថា​ នេះ​ជា​លើក​ទី​១​ដែល​តន្រ្តី​”ប្រយ័ត្ន​មូស​”ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​ ខេត្ត​ភាគ​ខាង​លិច​ប្រទេស​ដូចជា​ប៉ៃលិន​នេះ។​ ការ​ប្រគំតន្ត្រី​នេះ ក្នុង​គោល​បំណង​បំផុស​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះសត្វ​មូស​ខាំ​ ចៀស​វាង​កើត​ជំងឺ​គ្រុន​ចាញ់​ ព្រោះ​តែ​នៅ​តំបន់​នេះ​សំបូរ​ព្រៃ​ឈើ។
អ្នក​គ្រប់គ្រង​កម្មវិធី​រូប​នេះ បន្ត​ថា លោក​បាន​ជ្រើស​រើស​យក​តារា​ចម្រៀង​ និង​តារា​កំប្លែង​ផង​​ដែរ មាន​ដូច​ជា ​លោក​ ឆាយ​ វីរៈយុទ្ធ​ កញ្ញា​ មាស​ សុខសោភា​ លោក​ ពែកមី​ ពូឃ្លាំង​ ជា​ដើម​ ឲ្យ​ចូល​រួម​ ព្រោះ​យល់​ថា​ សិល្បករ​ទាំង​នេះ​​សុទ្ធ​តែ​ជា​អ្នក​ល្បី​ល្បាញ​ក្នុង​ស្រទាប់​មហាជន​ ដែល​អាច​ថា​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ កាន់​តែ​ចាប់​អារម្មណ៍​ពី​បញ្ហា​ខាង​លើ​ ដូច​ចាប់​អារម្មណ៍​ពួកគាត់​(សិល្បករ)ដែរ​។ លោក​ ផាន់​ណា​ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ ដោយ​សារ​ជា​លើក​ដំបូង​ ដូច្នេះ​លោក​ត្រូវ​រង់​ចាំ​មើល​ពី​លទ្ធផល​សិន​ មុន​ពេល​និយាយ​​ថា​ តន្រ្តី​ដដែល​​នេះ​ អាច​រៀប​ចំ​តាម​បណ្តា​ខេត្ត​នានា​ទៀត​ ឬ​អត់​នា​ពេល​ខាង​មុខ​​នោះ៕




Related posts





Share/Bookmark

0 comments:

Post a Comment

Watch TV on Computer