FOR ADVERTISEMENT, PLEASE CONTACT: Sabay94@gmail.com

Thursday, March 22, 2012

[News] មាស​ សុខសោភា ត្រៀមខ្លួនចាកចេញពីផលិតកម្មថោន ចូលហង្សមាស


 ភ្នំពេញៈ ថ្មីៗនេះបើផ្អែកតាមប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ ធ្លាយចេញពី ផលិតកម្មថោន (Town Production) បានបង្ហើបឲ្យ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា តារាចម្រៀងល្បី ប្រចាំក្នុងផលិតកម្ម កំពុងពេញនិយមមួយនេះ គឺកញ្ញា មាស សុខសោភា កំពុងត្រៀមរៀបចំ វេចបង្វេច ចាកចេញពីផលិតកម្មផងខ្លួន ចូលទៅកាន់ ទ្រនំផលិតកម្មថ្មី ពោលគឺ រស្មីហង្សមាស បន្ទាប់ពី សុគន្ធ នីសា ចេញពី ហង្សមាស ចូលមកផលិតកម្ម ថោន ។
ទោះបីជាយ៉ាងណា ដំណឹងនៃការចាកចេញ របស់តារាចម្រៀង មាស សុខសោភា ចេញពីផលិតកម្មថោន ចូលទៅកាន់ រស្មីហង្សមាស គឺបាន បែកធ្លាយ តាំងពីដើមឆ្នាំ២០១២ មកម្ល៉េះ ពោលគឺតាំងពីវត្តមាន សុគន្ធ នីសា ចូលក្នុង ផលិតកម្មថោន ពេលនោះបទចម្រៀងថ្មីៗ របស់នីសា ត្រូវបាន ចេញលក់ នៅលើទីផ្សាជាបន្តបន្ទាប់ ឯបទចម្រៀងថ្មីៗ របស់ មាស សុខសោភា ត្រូវបានស្ងប់ស្ងាត់ លែងសូវមានបទថ្មីៗចេញ តែពេលនោះនាងបាន បដិសេធហើយប្រាប់ថា ដោយសារនាង ជាប់រវល់ចេញច្រៀងតាមខេត្ត ទើបមិនសូវមានពេល ថតបទចម្រៀងថ្មីៗ ។ ព័ត៌មាននោះ បានស្ងប់ស្ងាត់ ទៅវិញ ខណៈពេលដែល មាស សុខសោភា បានបដិសេធ ហើយវត្តមាន របស់នាង នៅក្នុងផលិតកម្មថោន ក៏ឃើញនៅដដែល តែគេក៏ ឆ្ងល់ដែរថា ហេតុអ្វីបទថ្មីៗរបស់នាង អត់ឃើញចេញលក់ នៅលើទីផ្សារ ។
ប្រភពព័ត៌មានខាងលើ បានព្រលយឲ្យដឹងទៀតថា ការចាកចេញ របស់ មាស សុខសោភា ពីទ្រនំថោន នៅពេលនេះ គឺដោយហេតុថា នាងមានការ អាក់អន់ស្រពន់ចិត្ត បន្តិចបន្តួច ជាមួយនិងតារាចម្រៀង រួមដំបូលផលិតកម្ម តែមួយ តែគេពុំដឹងថា ជាតារាមួយណាឲ្យប្រាកដនោះទេ ។ បញ្ហានេះ ទើបធ្វើ មាស សុខសោភា សម្រេចចិត្ត ដើរចេញទាំង មិនសោកស្តាយ ។
ជុំវិញព័ត៌មានខាងលើនេះ មាស សុខសោភា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ ខណៈដែល នាងមិនទាន់ ទាំងងើបពីដេកស្រួលបួលផង ឲ្យដឹងថា “រឿងហ្នឹង …អត់ពិតទេបង ខ្ញុំនៅច្រៀងក្នុងផលិតកម្មថោន ធម្មតាទេតើ អត់មាន រឿងរ៉ាវ ឬរឿងហេតុដែលខ្ញុំ ចាកចេញពីថោន នោះទេ…” ។
ដោយឡែកលោក មាស សុខរតនៈ ជាអ្នកគ្រប់គ្រងតារាចម្រៀង ប្រចាំក្នុងផលិតកម្មថោន និងជាបងប្រុសបង្កើត របស់ មាស សុខសោភា បានប្រាប់ ឲ្យដឹង ក្នុងថ្ងៃដដែលជាមួយគ្នា នេះថា “ព័ត៌មានហ្នឹង… មិនពិតទេអូន… អត់មានទេ វាគ្រាន់តែជាព័ត៌មាន ដែលអូនឯងដឹងម៉ោតាមគ្នា គ្មានអ្វីឲ្យពិត ទេអូន ។ ពួកយើងនៅធ្វើការ ក្នុងផលិតកម្មថោន ធម្មតា អត់មានបញ្ហាអ្វី កើតឡើងទេ …អាភា មានចេញឯណា ?” ។
ជាការពិតទស្សនិកជន តែងតែលើកឡើងថា ជាធម្មតាសម្រាប់តារាល្បីៗ ពេលចាកចេញពីផលិតកម្មមួយ ទៅកាន់ផលិតកម្មមួយទៀត ពួកគេតែងតែ បិទបាំង ព័ត៌មាននេះមិនឲ្យមហាជនដឹង នោះឡើយគឺទាល់តែ បទចម្រៀងរបស់គេ ក្នុងផលិតកម្មថ្មីនោះ ចេញលក់នៅលើទីផ្សារ ទើបគេប្រកាស ឲ្យដឹងជាសាធារណៈ ។ ការប្រកាន់ជំហរបែបនេះ គឺដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រ នៅពេលរូបគេចូលដល់ផលិតកម្មថ្មី និងបញ្ជៀស នៅរឿងអាសូវទាំងឡាយ ដែលកើតមាន ក្នុងផលិតកម្មចាស់ ដែលអាចនិយាយបានថា កុំឲ្យមើលមុខគ្នា មិនត្រង់ ទៅថ្ងៃក្រោយ ៕





Related posts





Share/Bookmark

0 comments:

Post a Comment

Watch TV on Computer