FOR ADVERTISEMENT, PLEASE CONTACT: Sabay94@gmail.com
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Thursday, March 22, 2012

[News] ថោន រៀបចំ​ផែន​ការ​សម្រាប់ សុគន្ធ ថេរ៉ាយុ

 ក្នុង​ចំណោម​យុវវ័យ។ តាម​ការ​អះអាង​ពី​អ្នក​គ្រប់គ្រង​ថោន សង្កត់​ធ្ងន់​ថា ថេរ៉ាយុ អំណោយ​ផល​ទាំង​រូប​រាង​កាយ និង​ទឹក​ដម​សម្លេង។

“សម្រាប់ ​ឆ្នាំ​២០១២ ខាង​ក្រុមហ៊ុន​នឹង​មាន​បទ​Hit សម្រាប់​គាត់​ក្នុង​ពេល​ឆាប់ៗ ​ហើយ​ប្រជាប្រិយ​របស់​គាត់​យ៉ាង​ណា​អាស្រ័យ​លើ​អ្នក​គាំទ្រ”។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក មាស សុខរតនៈ អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​ថោន និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ល្បីល្បាញ​ម្នាក់។ ផលិតកម្ម​កំពុង​រៀប​ចំ​ដំណើរការណ៍​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​​ សុគន្ធ​ ថេរ៉ាយុ និង​តារា​ផ្សេង​ទៀត​មាន​កម្រិត​ឈាន​ឡើង​កាន់តែ​ខ្លាំង។
លោក ​បាន​បន្ត​ថា ​”ខាង​ក្រុមហ៊ុន​គេ​មាន​គោលការណ៍​របស់​គេ​ក្នុង​ការ​Promoteតួ​ មិន​មែន​ចេះ​តែ​Promote នោះ​ទេ អាស្រ័យ​ទៅ​លើ​ពេលវេលា និង​កាលៈទេសៈ។ យើង​ផ្ដល់​តម្លៃ​ទាំង​អស់​ស្មើៗ​គ្នា​ដល់​តារា​គ្រប់​រូប”។ លោក​បន្ត​ទៀត​ថា​ តាមរយៈ​ទឹក​មុខ​ កាយវិការ ​រូប​សម្រស់​ និង​ទឹក​ដម​សំនៀង​នឹង​អាច​ធ្វើ​តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយុ មាន​ទីផ្សារ​ខ្ពស់​ក្នុង​ឆ្នាំ​២០១២ ហើយ​ច្បាស់​ណាស់​ថា​នឹង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មិត្ត​យុវវ័យ។
ទោះ ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គ្រប់គ្រង​រូប​នេះ​បញ្ជាក់​ថា ​​ទីផ្សារ​របស់​ សុគន្ធ ថេរ៉ាយុ បាន​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ចុង​ឆ្នាំ​២០១១ តែ​មិន​នឹង​ធឹង​ដូច​ជា​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ផលិតកម្ម​នោះ​ ទេ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ​គេ​នឹង​អាច​មាន​ទីផ្សារ​ខ្ពស់​ ដោយ​ក្រុមហ៊ុន​មាន​គោលការណ៍​ក្នុង​ការ​លើក​កម្ពស់​ឲ្យ​គេ​មាន​កម្រិត​ឈាន​ ឡើង​កាន់តែ​ច្រើន​ថែម​ទៀត។
បើ ​ទោះ​បី​ជា​ទីផ្សារ​របស់ សុគន្ធ ថេរ៉ាយុ មិន​ទាន់​ស្មើ ករុណា ពេជ្រ ជា​តារា​ចម្រៀង​រួម​ផលិតកម្ម ឬ​តារា​ច្រៀង​ដទៃ​ទៀត​នៅ​ក្រៅ​ផលិតកម្ម​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ លោក​ហាក់​មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​ប្ដូរ​ពី​ផលិតកម្ម ក្លាស៊ិក មក​ចូល​ថោន។ បទ​ចម្រៀង​មួយ​ចំនួន​ទទួល​បាន​ការ​គាំទ្រ​ពី​មិត្ត​យុវវ័យ ហើយ​សម្រាប់​តម្លៃ​ខ្លួន​នៅ​លើ​ទីផ្សារ​ក៏​ហក់​ឡើង​ដែរ។
តារា ​ចម្រៀង​​សុគន្ធ ថេរ៉ាយុ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​ប្រជាប្រិយភាព​របស់​គេ​ក្នុង​ ឆ្នាំ​២០១២​នេះ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​គ្រប់គ្រង​ទូទៅ លោក មាស សុខរតនៈ បញ្ជាក់​ថា​ គេ​នឹង​អាច​មាន​កម្រិត​ឈាន​ឡើង​លើស​ពី​ឆ្នាំ​មុន​ តាម​រយៈ​គោលការណ៍​របស់​ក្រុមហ៊ុន​ដែល​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​កាន់តែ​ល្បី។ បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា បទ​ថ្មី​របស់ សុគន្ធ ថេរ៉ាយុ ក្រោម​ចំណង​ជើង​ថា “មនុស្ស​ខ្ញុំ​ស្រឡាញ់​ម្ដេច​ឲ្យ​អ្នក​ផ្សេង​ស្នេហ៍​ម្ល៉េះ” ជា​បទ​ដែល​យុវវ័យ​កំពុង​ចាប់​អារម្មណ៍។
សុគន្ធ ថេរ៉ាយុ បាន​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​ដំបូង​ក្នុង​ផលិតកម្ម​ក្លាស៊ិកក្នុង​ ឆ្នាំ២០០៧។ ប៉ុន្តែ​​ក្នុង​ផលិតកម្ម​នេះ​មិន​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​មាន​ ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ឡើយ។ ​ក្រោយ​ចូល​ថោន​ នា​ឆ្នាំ​២០១០ លោក​ហាក់​មាន​ប្រជាប្រិយភាព​ខ្ពស់​ដោយ​មាន​បទ​ចម្រៀង​ជា​បន្តបន្ទាប់ ហើយ​ក្នុង​ឆ្នាំ​២០១២ លោក​ត្រៀម​បង្ហាញ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត​ ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​គេ​ឲ្យ​មាន​កម្រិត​កាន់តែ​ខ្ពស់៕

[News] កាតុ ចូលថោន?

ប្រសិន ​បើតារាស្រីសុខ ចាន់​ធីតា ជា​អ្នកចម្រៀង​ស្រាប់​ហាក់គ្មាន​អ្វី​ប្លែក​ទេសម្រាប់ព័ត៌មាននេះ តែ​គេក៏​ដឹង​ជា​ទូទៅ​ហើយ​ថា នាងគឺ​ជា​អ្នក​កំប្លែង​…ពេល​ឮ​ថា អ្នក​កំប្លែង​មាត់​ដាច​រូប​នេះ​ចូល​ច្រៀង​​នៅ​ផលិតកម្ម​​ថោន​គឺ​ធ្វើ​អោយ​ មាន​ការ​ភ្ញាក់ផ្អើល​គួរសម។
ព័ត៌មាន ​ស្ដី​ពី​ការ​បង្ហាញ​វត្តមាន​ក្នុង​ផលិតកម្ម​ថោន ក្នុង​នាម​ជា​តារា​ចម្រៀង​នេះ​ បាន​ធ្លាយ​ចេញ​ពី​ប្រអប់​មាត់​សាមី​ខ្លួន​ផ្ទាល់ គឺ​អ្នកនាង សុខ ចាន់​ធីតា ហៅ​កាតុ កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ឆាក​តន្ត្រី​ទូរទស្សន៍​ស៊ីធីអិន ក្នុង​ពេល​ដែល​អ្នកនាង​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជា​កិត្តិយស​ជា​មួយ ​នាយ​ស្វិត ក្នុង​កម្មវិធី​តន្ត្រី​ថ្ងៃអាទិត្យ។

នៅ​ក្នុង​ថ្ងៃ​នោះ​ ក្រោយ​បក​ស្រាយ​ចម្រៀង​ពីរ​បទ​ដែល​មាន​ចំណង​ជើង​ថា “មេម៉ាយ មាន​សេវា” និង​បទ”រៀន​ធ្វើ​ចិត្ត​ស្មោះ​ខ្លះ​ផង” រួចមក ​អ្នក​កំប្លែង​រូប​ស្រស់​វ័យ​ជ្រេ​រូប​នេះ ​បាន​បង្ហើប​ប្រាប់​ដល់​ទស្សនិកជន​ដែល​កំពុង​តាម​ដាន​កម្មវិធី​នោះ​​ថា​​ បទ​ចម្រៀង​របស់​អ្នកនាង​ដែល​ទើប​ច្រៀង​ចប់​នេះ នឹង​ចេញ​លក់​ជា​CD ក៏​ដូចជាVCD វ៉ុល​​សម្រាប់​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​យើង​ខាង​មុខ​នេះ​។ ការ​បង្ហើប​ដោយ​ផ្ទាល់​នោះ​ហើយ ដែល​នាំ​ឲ្យ​អ្នក​ទស្សនា ក៏​ដូច​ជា​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ថា កាតុ ចូល​ច្រៀង​នៅ​ផលិតកម្ម​ថោន​តាំង​ពី​ពេល​ណា ហេតុ​អី​ក៏​ស្ងាត់​អត់​មាន​នរណា​ដឹង​សោះ​អីចឹង?
ពាក់ ​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ​លោក មាស សុខរតនៈ អ្នក​គ្រប់​គ្រង​ផលិតកម្ម​ថោន​បាន​ប្រាប់​ដល់​Sabay ថា​ អ្នកនាង សុខ ចាន់​ធីតា ហៅ​កាតុ ពិត​ជា​ច្រៀង​ឲ្យ​ផលិតកម្ម​លោក​មែន ប៉ុន្តែ​មិន​មែន​ជា​អ្នក​ចម្រៀង​ពេញ​សិទ្ធិ​របស់​ផលិតកម្ម​ថោន​ទេ។
លោក ​បន្ថែម​ថាTownបាន​អញ្ជើញ​តារា​កំប្លែង​រូបនេះ ឲ្យ​ចូល​រួម​ច្រៀងនិងសម្តែង​ជា​កិត្តិយស​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ថ្មី​ប្រពៃ​ណី​ជាតិ​​ប៉ុណ្ណោះ​ទេ។ លោក មាស សុខរតនៈ និយាយ​ថា”​ឆ្នាំ​នេះ​ផលិតកម្ម​Town ចង់​ឲ្យ​ប្លែក​ភ្នែក​បន្តិច ទើប​មាន​ការ​អញ្ជើញ​តារា​ខាង​ក្រៅ​ឲ្យ​ចូល​រួម​ជា​មួយ​នឹង​តារា​ក្នុង​ ផលិតកម្ម​ដូច្នេះ ​ដោយ​ពី​មុនៗ​មក​មិន​ដែល​ធ្លាប់​មាន​ទេ”។
ឯការ ​សម្រេច​ជ្រើស​រើស​យក​នាង​កាតុ ឲ្យ​ចូល​ច្រៀង​ដោយ​សារ​តែ​នាង​ជា​តារា​កំកាយវិការ​ក្រម៉ិច ក្រ​ម៉ើម​ត្រូវ​នឹង​បទ​ចម្រៀង ដែល​ត្រៀម​សម្រាប់​ឱកាស​ដ៏​ពិសេស​នេះ ព្រមទាំង​មាន​សំឡេង​អាច​ទទួល​យក​បាន​ និង​មាន​ការ​ទទួល​ស្គាល់​ច្រើន​ផង ។​កាតុមាន​​បទ​ចម្រៀង​ពីរ​បទ​សុទ្ធ​តែ​ជា​ចង្វាក់​ឆា ឆា ឆា​ ដែល​អ្នមាន​ចំណង​ជើង​ថា​”មេម៉ាយ មាន​សេវា” និង​បទ”រៀន​ធ្វើ​ចិត្ត​ស្មោះ​ខ្លះ​ផង”ខាង​លើ​នេះ​ឯង…។
នាងសុខ ចាន់​ធីតា​ហៅ​​កាតុ​បាន​​រួម​​ជា​មួយ​​​​តារា​​​ក្នុង​​ផលិតកម្ម​​ថោន​​ឯ​ ទៀត​សម្តែង​ក្នុង​វ៉ុល​ដែល​មាន​គ្រប់​ចង្វាក់​ ទាំង​ចង្វាក់ រាំវង់ ក្បាច់ ​ម៉ា​ឌី​ហ្សុន ជា​​ដើម​​​សម្រាប់​​ស្វាគមន៍​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​​ខ្មែរ​​ ឆ្នាំ២០១២​ ៕

[News] មាស​ សុខសោភា ត្រៀមខ្លួនចាកចេញពីផលិតកម្មថោន ចូលហង្សមាស


 ភ្នំពេញៈ ថ្មីៗនេះបើផ្អែកតាមប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ ធ្លាយចេញពី ផលិតកម្មថោន (Town Production) បានបង្ហើបឲ្យ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា តារាចម្រៀងល្បី ប្រចាំក្នុងផលិតកម្ម កំពុងពេញនិយមមួយនេះ គឺកញ្ញា មាស សុខសោភា កំពុងត្រៀមរៀបចំ វេចបង្វេច ចាកចេញពីផលិតកម្មផងខ្លួន ចូលទៅកាន់ ទ្រនំផលិតកម្មថ្មី ពោលគឺ រស្មីហង្សមាស បន្ទាប់ពី សុគន្ធ នីសា ចេញពី ហង្សមាស ចូលមកផលិតកម្ម ថោន ។
ទោះបីជាយ៉ាងណា ដំណឹងនៃការចាកចេញ របស់តារាចម្រៀង មាស សុខសោភា ចេញពីផលិតកម្មថោន ចូលទៅកាន់ រស្មីហង្សមាស គឺបាន បែកធ្លាយ តាំងពីដើមឆ្នាំ២០១២ មកម្ល៉េះ ពោលគឺតាំងពីវត្តមាន សុគន្ធ នីសា ចូលក្នុង ផលិតកម្មថោន ពេលនោះបទចម្រៀងថ្មីៗ របស់នីសា ត្រូវបាន ចេញលក់ នៅលើទីផ្សាជាបន្តបន្ទាប់ ឯបទចម្រៀងថ្មីៗ របស់ មាស សុខសោភា ត្រូវបានស្ងប់ស្ងាត់ លែងសូវមានបទថ្មីៗចេញ តែពេលនោះនាងបាន បដិសេធហើយប្រាប់ថា ដោយសារនាង ជាប់រវល់ចេញច្រៀងតាមខេត្ត ទើបមិនសូវមានពេល ថតបទចម្រៀងថ្មីៗ ។ ព័ត៌មាននោះ បានស្ងប់ស្ងាត់ ទៅវិញ ខណៈពេលដែល មាស សុខសោភា បានបដិសេធ ហើយវត្តមាន របស់នាង នៅក្នុងផលិតកម្មថោន ក៏ឃើញនៅដដែល តែគេក៏ ឆ្ងល់ដែរថា ហេតុអ្វីបទថ្មីៗរបស់នាង អត់ឃើញចេញលក់ នៅលើទីផ្សារ ។
ប្រភពព័ត៌មានខាងលើ បានព្រលយឲ្យដឹងទៀតថា ការចាកចេញ របស់ មាស សុខសោភា ពីទ្រនំថោន នៅពេលនេះ គឺដោយហេតុថា នាងមានការ អាក់អន់ស្រពន់ចិត្ត បន្តិចបន្តួច ជាមួយនិងតារាចម្រៀង រួមដំបូលផលិតកម្ម តែមួយ តែគេពុំដឹងថា ជាតារាមួយណាឲ្យប្រាកដនោះទេ ។ បញ្ហានេះ ទើបធ្វើ មាស សុខសោភា សម្រេចចិត្ត ដើរចេញទាំង មិនសោកស្តាយ ។
ជុំវិញព័ត៌មានខាងលើនេះ មាស សុខសោភា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ ខណៈដែល នាងមិនទាន់ ទាំងងើបពីដេកស្រួលបួលផង ឲ្យដឹងថា “រឿងហ្នឹង …អត់ពិតទេបង ខ្ញុំនៅច្រៀងក្នុងផលិតកម្មថោន ធម្មតាទេតើ អត់មាន រឿងរ៉ាវ ឬរឿងហេតុដែលខ្ញុំ ចាកចេញពីថោន នោះទេ…” ។
ដោយឡែកលោក មាស សុខរតនៈ ជាអ្នកគ្រប់គ្រងតារាចម្រៀង ប្រចាំក្នុងផលិតកម្មថោន និងជាបងប្រុសបង្កើត របស់ មាស សុខសោភា បានប្រាប់ ឲ្យដឹង ក្នុងថ្ងៃដដែលជាមួយគ្នា នេះថា “ព័ត៌មានហ្នឹង… មិនពិតទេអូន… អត់មានទេ វាគ្រាន់តែជាព័ត៌មាន ដែលអូនឯងដឹងម៉ោតាមគ្នា គ្មានអ្វីឲ្យពិត ទេអូន ។ ពួកយើងនៅធ្វើការ ក្នុងផលិតកម្មថោន ធម្មតា អត់មានបញ្ហាអ្វី កើតឡើងទេ …អាភា មានចេញឯណា ?” ។
ជាការពិតទស្សនិកជន តែងតែលើកឡើងថា ជាធម្មតាសម្រាប់តារាល្បីៗ ពេលចាកចេញពីផលិតកម្មមួយ ទៅកាន់ផលិតកម្មមួយទៀត ពួកគេតែងតែ បិទបាំង ព័ត៌មាននេះមិនឲ្យមហាជនដឹង នោះឡើយគឺទាល់តែ បទចម្រៀងរបស់គេ ក្នុងផលិតកម្មថ្មីនោះ ចេញលក់នៅលើទីផ្សារ ទើបគេប្រកាស ឲ្យដឹងជាសាធារណៈ ។ ការប្រកាន់ជំហរបែបនេះ គឺដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រ នៅពេលរូបគេចូលដល់ផលិតកម្មថ្មី និងបញ្ជៀស នៅរឿងអាសូវទាំងឡាយ ដែលកើតមាន ក្នុងផលិតកម្មចាស់ ដែលអាចនិយាយបានថា កុំឲ្យមើលមុខគ្នា មិនត្រង់ ទៅថ្ងៃក្រោយ ៕

Saturday, January 21, 2012

[News] វ៉ិបសាយ MegaUpload ត្រូវបានបិទ​​ និងរឹបអូស....

MegaUpload    [ ....... MegaUpload ត្រូវបានបិទ​​ និងរឹបអូស​ ដោយរដ្ឋាភិបាលអាមេរិក .......]
វ៉ិបសាយ បង្ហោះ និងចែករំលែក ឯកសារដ៏ល្បីល្បាញ​ megaupload.com ថ្ងៃនេះ​ ត្រូវបាន បិទដោយ រដ្ឋាភិបាលអាមេរិក ហើយមនុស្ស 4 នាក់ ត្រូវបានចាប់ខ្លួន និង 3 នាក់ ត្រូវបាន គេប្តឹង ក្នុងបទល្មើស កម្មសិទ្ធិបញ្ញា។ ការបិទនេះ កើតឡើង ក្រោយពេល មានយុទ្ធនាការ តវ៉ា យ៉ាងច្រើន ប្រឆាំងនឹង ច្បាប់កម្មសិទ្ធិបញ្ញាថ្មីពីរ SOPA និង PIPA ដែល មានគោលដៅ ផ្តល់សិទ្ធិកាន់តែខ្លាំងឡើង អោយម្ចាស់កម្មសិទ្ធិបញ្ញា អាចបិទវ៉ិបសាយ ដែលបង្ហោះ ឯកសាររបស់ខ្លួន ខុសច្បាប់ ដូចជា ចំរៀង និងវីដេអូ ជាដើម។

MegaUpload Seized
MegaUpload គឺជាវ៉ិបសាយ ដែលអនុញ្ញាតិ អោយអ្នកប្រើប្រាស់ បង្ហោះ ឯកសាររបស់ខ្លួន ទៅលើ Server របស់ពួកគេ ហើយ អាចចែករំលែក លីង ទៅអោយអ្នកដទៃ អាចដោនឡូដបាន។ ហើយការបិទនេះ កើតឡើង ដោយសារតែ មានការចោទប្រកាន់ថា វ៉ិបសាយនេះ បានធ្វើអោយ ម្ចាស់កម្មសិទ្ធិ ខាតបង់លុយប្រមាណ $500 លានដុល្លារ និងបានបន្តថា វ៉ិបសាយមួយនេះ អាចរក ប្រាក់ចំណូលបានប្រមាណ $175 លានដុល្លារពី ការផ្សាយពាណិជ្ជកម្ម និងការចុះឈ្មោះសមាជិក។
គួរបញ្ជាក់ថា MegaUpload មានសមាជិកជាង 150 លាននាក់ ហើយជារៀងរាល់ថ្ងៃ មានមនុស្សចំនួន 50 លាននាក់ ប្រើប្រាស់ សេវានេះ ដែលស្មើនឹង 4% នៃចរាចរអ៊ីនធើណែតសរុប។ ក្រោយការបិទនេះ មានការប្រឆាំងតបវិញពី ក្រុម Hackers ដែលមិនយល់ស្របនឹង ច្បាប់ SOPA នេះ ឈ្មោះ ‘Anonymous’ ដោយ ពួកគេ បានវាយលុយ វ៉ិបសាយល្បីៗមួយចំនួន រួមមាន​ Justice.gov, វ៉ិបសាយក្រុមហ៊ុន ចម្រៀង Universal Music, វ៉ិបសាយ សេតវិមានអាមេរិក និង FBI ជាដើម តាមរយៈវិធីសាស្រ្ត DDoS Attack ឬរុញអោយ មានចរាចរណ៍ច្រើន ចូលទៅកាន់វ៉ិបសាយទាំងនោះ ធ្វើអោយវា គាំង និងយឺតក្នុងការបើក។​
MegaUpload ត្រូវបានបិទរួចទៅហើយ… សំណួរសួរថា តើអ្នកណា នឹងជា ជនបន្ទាប់? FileServe, FileSonic, MediaFire???
 

ហេតុអ្វី មនុស្សភាគច្រើន មិនយល់ស្របនឹងច្បាប់ SOPA?

បើសិនជា ​​ លោកអ្នក​ បើកមើលវ៉ិបសាយ​ព័ត៌មាន បរទេស​ ប៉ុន្មានថ្ងៃនេះ​ នឹងឃើញ ផ្ទាំងផ្សាយ “Prevent SOPA” មិនខាន។​ នេះ គឺជាផ្ទាំងមួយ ដែលវ៉ិបសាយជាច្រើន ក៏ដូចជា ក្រុមហ៊ុនអ៊ីនធើណែតធំៗរួមមាន Google, YouTube, Facebook, Yahoo​ និង Twitter ជាដើម បានស្រុះស្រួលគ្នា ប្រឆាំងនឹង ការអនុវត្តច្បាប់ថ្មី ឈ្មោះ SOPA ឬ Stop Online Piracy Act ដែលជា ច្បាប់មួយ ប្រឆាំងនឹង ការល្មើសកម្មសិទ្ធិបញ្ញាអេឡិចត្រូនិក ដូចជា បទចំរៀង វីដេអូ​​​​ និងកម្មវិធីជាដើម។ អ្នកប្រហែលជា ឆ្ងល់ថា វាជារឿងល្អតើ? ហេតុអ្វី ពួកគេ បែរជានាំគ្នា ប្រឆាំង? មនុស្សជាច្រើន នៅបរទេស យល់ថា នេះ គឺជាការជ្រៀតជ្រេក របស់រដ្ឋាភិបាលអាមេរិក លើវិស័យព័ត៌មាន​ ហើយជាមួយនឹងច្បាប់នេះ រដ្ឋាភិបាលអាមេរិក មានសិទ្ធិ អាចរឹបអូស បិទវ៉ិបសាយ​​ និងដាក់ទំងន់ទោស ដល់ ម្ចាស់វ៉ិបសាយបាន បើសិនជា រកឃើញមាន ឯកសារល្មើសកម្មសិទ្ធិនៅលើវ៉ិបសាយរបស់ខ្លួន បើទោះជា អ្នកប្រើប្រាស់ ជាអ្នក Upload ក៏ដោយ។​ ក្រៅពីនេះ​ ច្បាប់ថ្មីនេះ ក៏ផ្តល់អំណាចដល់ មេធាវីរដ្ឋាភិបាល អោយបង្កើតបញ្ជីរខ្មៅលើ វ៉ិបសាយ ទាំងឡាយណា​ ដែលគេយល់ថា មិនសមស្រប និងបញ្ជារអោយ ក្រុមហ៊ុនផ្តល់សេវា អ៊ីនធើណែត បិទមិនអោយអ្នកប្រើប្រាស់​ អោយចូល វ៉ិបសាយនោះ តែម្តង បើទោះជា វ៉ិបសាយ ទាំងនោះ មិនទាន់ត្រូវបាន តុលាការ រកឃើញកំហុស ក៏ដោយ។ គិតទៅមើល វ៉ិបសាយ Facebook រាល់ថ្ងៃ មានអ្នក បង្ហោះវីដេអូបទចំរៀង មួយគំនរ ហើយសុទ្ធតែ មិនស្របច្បាប់ … មិនយូរនឹងឆាប់ Facebook អាចនឹងត្រូវបិទផង ក៏ថាបាន៕

ប្រភពដើមៈ DigitalTrends
Watch TV on Computer