ក្នុងចំណោមយុវវ័យ។ តាមការអះអាងពីអ្នកគ្រប់គ្រងថោន សង្កត់ធ្ងន់ថា ថេរ៉ាយុ អំណោយផលទាំងរូបរាងកាយ និងទឹកដមសម្លេង។
“សម្រាប់
ឆ្នាំ២០១២ ខាងក្រុមហ៊ុននឹងមានបទHit សម្រាប់គាត់ក្នុងពេលឆាប់ៗ
ហើយប្រជាប្រិយរបស់គាត់យ៉ាងណាអាស្រ័យលើអ្នកគាំទ្រ”។
នេះជាការលើកឡើងរបស់ លោក មាស សុខរតនៈ
អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោន
និងជាអ្នកនិពន្ធបទចម្រៀងល្បីល្បាញម្នាក់។
ផលិតកម្មកំពុងរៀបចំដំណើរការណ៍ ដើម្បីធ្វើយ៉ាងណាឲ្យ សុគន្ធ
ថេរ៉ាយុ និងតារាផ្សេងទៀតមានកម្រិតឈានឡើងកាន់តែខ្លាំង។
លោក
បានបន្តថា
”ខាងក្រុមហ៊ុនគេមានគោលការណ៍របស់គេក្នុងការPromoteតួ
មិនមែនចេះតែPromote នោះទេ អាស្រ័យទៅលើពេលវេលា និងកាលៈទេសៈ។
យើងផ្ដល់តម្លៃទាំងអស់ស្មើៗគ្នាដល់តារាគ្រប់រូប”។
លោកបន្តទៀតថា តាមរយៈទឹកមុខ កាយវិការ រូបសម្រស់
និងទឹកដមសំនៀងនឹងអាចធ្វើតារាចម្រៀង សុគន្ធ ថេរ៉ាយុ
មានទីផ្សារខ្ពស់ក្នុងឆ្នាំ២០១២
ហើយច្បាស់ណាស់ថានឹងទទួលការគាំទ្រច្រើនពីសំណាក់មិត្តយុវវ័យ។
ទោះ
ជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងរូបនេះបញ្ជាក់ថា ទីផ្សាររបស់
សុគន្ធ ថេរ៉ាយុ បានហក់ឡើងគួរឲ្យកត់សម្គាល់នៅចុងឆ្នាំ២០១១
តែមិននឹងធឹងដូចជាតារាចម្រៀងមួយចំនួនទៀតនៅក្នុងផលិតកម្មនោះ
ទេ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ គេនឹងអាចមានទីផ្សារខ្ពស់
ដោយក្រុមហ៊ុនមានគោលការណ៍ក្នុងការលើកកម្ពស់ឲ្យគេមានកម្រិតឈាន
ឡើងកាន់តែច្រើនថែមទៀត។
បើ
ទោះបីជាទីផ្សាររបស់ សុគន្ធ ថេរ៉ាយុ មិនទាន់ស្មើ ករុណា ពេជ្រ
ជាតារាចម្រៀងរួមផលិតកម្ម
ឬតារាច្រៀងដទៃទៀតនៅក្រៅផលិតកម្មយ៉ាងណាក៏ដោយ។
ប៉ុន្តែគេមើលឃើញថា
លោកហាក់មានការរីកចម្រើនខ្លាំងក្នុងពេលប្ដូរពីផលិតកម្ម ក្លាស៊ិក
មកចូលថោន។ បទចម្រៀងមួយចំនួនទទួលបានការគាំទ្រពីមិត្តយុវវ័យ
ហើយសម្រាប់តម្លៃខ្លួននៅលើទីផ្សារក៏ហក់ឡើងដែរ។
តារា
ចម្រៀងសុគន្ធ ថេរ៉ាយុ
មិនអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញប្រជាប្រិយភាពរបស់គេក្នុង
ឆ្នាំ២០១២នេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។
តែទោះជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងទូទៅ លោក មាស សុខរតនៈ បញ្ជាក់ថា
គេនឹងអាចមានកម្រិតឈានឡើងលើសពីឆ្នាំមុន
តាមរយៈគោលការណ៍របស់ក្រុមហ៊ុនដែលបានត្រៀមទុករួចជាស្រេច
ក្នុងន័យធ្វើយ៉ាងណាឲ្យតារាចម្រៀងក្នុងផលិតកម្មកាន់តែល្បី។
បច្ចុប្បន្ន គេសង្កេតឃើញថា បទថ្មីរបស់ សុគន្ធ ថេរ៉ាយុ
ក្រោមចំណងជើងថា
“មនុស្សខ្ញុំស្រឡាញ់ម្ដេចឲ្យអ្នកផ្សេងស្នេហ៍ម្ល៉េះ”
ជាបទដែលយុវវ័យកំពុងចាប់អារម្មណ៍។
សុគន្ធ
ថេរ៉ាយុ
បានផ្ដើមអាជីពជាអ្នកចម្រៀងដំបូងក្នុងផលិតកម្មក្លាស៊ិកក្នុង
ឆ្នាំ២០០៧។
ប៉ុន្តែក្នុងផលិតកម្មនេះមិនបានធ្វើឲ្យតារាចម្រៀងរូបនេះមាន
ឈ្មោះបោះសំឡេងខ្លាំងឡើយ។ ក្រោយចូលថោន នាឆ្នាំ២០១០
លោកហាក់មានប្រជាប្រិយភាពខ្ពស់ដោយមានបទចម្រៀងជាបន្តបន្ទាប់
ហើយក្នុងឆ្នាំ២០១២ លោកត្រៀមបង្ហាញបទចម្រៀងល្បីៗជាច្រើនទៀត
ដើម្បីបង្កើនប្រជាប្រិយភាពរបស់គេឲ្យមានកម្រិតកាន់តែខ្ពស់៕
0 comments:
Post a Comment