ប្រសិន
បើតារាស្រីសុខ
ចាន់ធីតា ជាអ្នកចម្រៀងស្រាប់ហាក់គ្មានអ្វីប្លែកទេសម្រាប់ព័ត៌មាននេះ
តែគេក៏ដឹងជាទូទៅហើយថា នាងគឺជាអ្នកកំប្លែង…ពេលឮថា
អ្នកកំប្លែងមាត់ដាចរូបនេះចូលច្រៀងនៅផលិតកម្មថោនគឺធ្វើអោយ
មានការភ្ញាក់ផ្អើលគួរសម។
ព័ត៌មាន
ស្ដីពីការបង្ហាញវត្តមានក្នុងផលិតកម្មថោន
ក្នុងនាមជាតារាចម្រៀងនេះ
បានធ្លាយចេញពីប្រអប់មាត់សាមីខ្លួនផ្ទាល់ គឺអ្នកនាង សុខ ចាន់ធីតា
ហៅកាតុ កាលពីពេលថ្មីៗនេះ នៅឆាកតន្ត្រីទូរទស្សន៍ស៊ីធីអិន
ក្នុងពេលដែលអ្នកនាងត្រូវបានគេអញ្ជើញឲ្យចូលរួមជាកិត្តិយសជាមួយ
នាយស្វិត ក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យ។
នៅក្នុងថ្ងៃនោះ ក្រោយបកស្រាយចម្រៀងពីរបទដែលមានចំណងជើងថា “មេម៉ាយ មានសេវា” និងបទ”រៀនធ្វើចិត្តស្មោះខ្លះផង” រួចមក អ្នកកំប្លែងរូបស្រស់វ័យជ្រេរូបនេះ បានបង្ហើបប្រាប់ដល់ទស្សនិកជនដែលកំពុងតាមដានកម្មវិធីនោះថា បទចម្រៀងរបស់អ្នកនាងដែលទើបច្រៀងចប់នេះ នឹងចេញលក់ជាCD ក៏ដូចជាVCD វ៉ុលសម្រាប់ចូលឆ្នាំប្រពៃណីជាតិយើងខាងមុខនេះ។ ការបង្ហើបដោយផ្ទាល់នោះហើយ ដែលនាំឲ្យអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលថា កាតុ ចូលច្រៀងនៅផលិតកម្មថោនតាំងពីពេលណា ហេតុអីក៏ស្ងាត់អត់មាននរណាដឹងសោះអីចឹង?
ពាក់
ព័ន្ធនឹងបញ្ហាខាងលើនេះលោក មាស សុខរតនៈ
អ្នកគ្រប់គ្រងផលិតកម្មថោនបានប្រាប់ដល់Sabay ថា អ្នកនាង សុខ
ចាន់ធីតា ហៅកាតុ ពិតជាច្រៀងឲ្យផលិតកម្មលោកមែន
ប៉ុន្តែមិនមែនជាអ្នកចម្រៀងពេញសិទ្ធិរបស់ផលិតកម្មថោនទេ។
លោក
បន្ថែមថាTownបានអញ្ជើញតារាកំប្លែងរូបនេះ
ឲ្យចូលរួមច្រៀងនិងសម្តែងជាកិត្តិយសនៅក្នុងឱកាសបុណ្យចូលឆ្នាំ
ថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ។ លោក មាស សុខរតនៈ
និយាយថា”ឆ្នាំនេះផលិតកម្មTown ចង់ឲ្យប្លែកភ្នែកបន្តិច
ទើបមានការអញ្ជើញតារាខាងក្រៅឲ្យចូលរួមជាមួយនឹងតារាក្នុង
ផលិតកម្មដូច្នេះ ដោយពីមុនៗមកមិនដែលធ្លាប់មានទេ”។
ឯការ
សម្រេចជ្រើសរើសយកនាងកាតុ
ឲ្យចូលច្រៀងដោយសារតែនាងជាតារាកំកាយវិការក្រម៉ិច
ក្រម៉ើមត្រូវនឹងបទចម្រៀង ដែលត្រៀមសម្រាប់ឱកាសដ៏ពិសេសនេះ
ព្រមទាំងមានសំឡេងអាចទទួលយកបាន និងមានការទទួលស្គាល់ច្រើនផង
។កាតុមានបទចម្រៀងពីរបទសុទ្ធតែជាចង្វាក់ឆា ឆា ឆា
ដែលអ្នមានចំណងជើងថា”មេម៉ាយ មានសេវា”
និងបទ”រៀនធ្វើចិត្តស្មោះខ្លះផង”ខាងលើនេះឯង…។
នាងសុខ
ចាន់ធីតាហៅកាតុបានរួមជាមួយតារាក្នុងផលិតកម្មថោនឯ
ទៀតសម្តែងក្នុងវ៉ុលដែលមានគ្រប់ចង្វាក់ ទាំងចង្វាក់ រាំវង់ ក្បាច់
ម៉ាឌីហ្សុន
ជាដើមសម្រាប់ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ឆ្នាំ២០១២ ៕
0 comments:
Post a Comment